ក្រុមហ៊ុន Ducati បានបង្ហាញកំណែថ្មីរបស់ Monster 821 2018

0
142

ក្រុមហ៊ុន Ducati បានបង្ហាញកំណែថ្មីរបស់ Monster 821 ដើម្បីអបអរគម្រប់ខួបលើកទី 25 នៃម៉ូដែលដើមដែលត្រូវបានដាក់បង្ហាញនៅឯ Cologne Show នាខែតុលាឆ្នាំ 1992 ។ វាគឺជាម៉ូដែលដំបូង ក្នុងចំណោមម៉ូដែលថ្មីចំនួន5 ដែលត្រូវបានដាក់បង្ហាញក្នុងឆ្នាំ 2018 ។

  • Inspired by the Monster 900, which marks its 25th anniversary this year
  • The first of five new models in the 2018 Model Year
  • Ducati Safety Pack included

រូបរាងថ្មីរបស់ Monster 821 គឺយកលំនាំការរចនាម៉ូត និងលក្ខណៈពិសេសរបស់ Monster 1200 ស្ទើរតែទាំងស្រុង។ វាមានម៉ាស៊ីនប្រភេទ 109HP liquid-cooled twin-cylinder Testastretta និងប្រព័ន្ធសុវត្ថិភាព ដូចជា ABS និង Traction Control ។

Monster 821 បានត្រឡប់មកវិញ ជាមួយនិងការរចនាម៉ូតអាវពណ៌លឿង ដែលទាក់ទាញអ្នកគាំទ្រជាច្រើន ហើយពណ៌លឿងនេះមានសម្រាប់តែម៉ូដែល 821 តែប៉ុណ្ណោះ។

Monster 821 2018 គឺជាស៊េរីដំបូងនៃម៉ូដែល Ducati 2018 ហើយម៉ូដែលថ្មីៗ ចំនួនបួនទៀត នឹងត្រូវដាក់បង្ហាញខ្លួនជាសាធារណៈនៅខែវិច្ឆិកា 2017 ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here